មនុស្សជាង ២០០នាក់រងរបួស និងស្លាប់ ១នាក់ក្នុងការប៉ះទង្គិចគ្នាដោយហឹង្សានៅទីក្រុងប៉ារីស ក្រោយពេលក្រុមបាល់ទាត់ PSG ឈ្នះពានរង្វាន់ Champions League លើកទីពីរ

ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា មានមនុស្សជាង ២០០នាក់បានរងរបួស និងបាត់បង់ជីវិត ១នាក់នៅក្នុងទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករដើម្បីអបអរសាទរជ័យជំនះរបស់ក្លឹបបាល់ទាត់ Paris Saint-Germain (PSG) ក្នុងពានរង្វាន់ Champions League។

 
មនុស្សជាង ២០០នាក់រងរបួស និងស្លាប់ ១នាក់ក្នុងការប៉ះទង្គិចគ្នាដោយហឹង្សានៅទីក្រុងប៉ារីស ក្រោយពេលក្រុមបាល់ទាត់ PSG ឈ្នះពានរង្វាន់ Champions League លើកទីពីរ

អាជ្ញាធរបារាំងបានដាក់ពង្រាយកម្លាំងប៉ូលីសជាង ២២ ០០០នាក់ដើម្បីគ្រប់គ្រងស្ថានការណ៍ ដោយនៅក្នុងនោះមានមន្ត្រីប៉ូលីសចំនួន ៥៧នាក់បានរងរបួស ខណៈដែលមនុស្សចំនួន ៧៨០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ដោយក្នុងនោះមានមនុស្សចំនួន ៤៨០ នាក់ត្រូវយកទៅសាកសួរ។ ក្រៅពីនេះ របាយការណ៍បានឱ្យដឹងថា បុរសវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ក្នុងអំឡុងពេលមានភាពវឹកវរនោះ។
ទោះបីជាមានភាពចលាចលកាលពីយប់ក៏ដោយ ក្បួនដង្ហែអបអរសាទរពានរង្វាន់របស់ក្រុម PSG នៅឯវាល Champ de Mars ក្បែរទួរប៉ម Eiffel នៅតែបន្តប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសអំពើហិង្សានោះថា «មិនអាចទទួលយកបានឡើយ» ប៉ុន្តែបានសម្តែងការកោតសរសើរចំពោះមោទនភាពដែលក្រុមបាល់ទាត់នេះបាននាំមកជូនជាតិ៕

Two hundred hurt in post-game violence as Paris hails second Champions  League triumph | Reuters

ប្រភព៖Reuters