សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រកាសថាចំនួនអ្នកឆ្លងជំងឺអេបូឡា (Ebola) បានកើនឡើងដល់ ២៨២ ករណី

អាជ្ញាធរសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ២០២៦ថា ការរីករាលដាលនៃវីរុសអេបូឡា (Ebola) នៅក្នុងខេត្ត អេក្វាទ័រ (Equateur) ភាគខាងលិចប្រទេស បានបន្តកើនឡើងយ៉ាងគំហុក។

 
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រកាសថាចំនួនអ្នកឆ្លងជំងឺអេបូឡា (Ebola) បានកើនឡើងដល់ ២៨២ ករណី

យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលកុងហ្គោ ចំនួនអ្នកឆ្លងជំងឺអេបូឡាដែលត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ បានកើនឡើងរហូតដល់ ២៨២ ករណីហើយ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានករណីអ្នកស្លាប់បានកើនឡើងដល់ ១៦០ នាក់ ដែលស្មើនឹងអត្រាស្លាប់ជិត ៦០ ភាគរយនៃអ្នកឆ្លងសរុប ខណៈនៅមានករណីសង្ស័យផ្សេងៗទៀតកំពុងត្រូវបានធ្វើតេស្ត និងតាមដានយ៉ាងយកចិត្តទុកដាក់។
បច្ចុប្បន្ន ក្រុមការងារសុខាភិបាលរដ្ឋាភិបាល ក្រោមការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) និងដៃគូអន្តរជាតិ កំពុងតែបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងការពារ ព្រមទាំងដាក់ចេញនូវវិធានការណ៍ឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះមិនឱ្យឆ្លងចូលទៅកាន់តំបន់ទីប្រជុំជនធំៗបន្ថែមទៀត។អាជ្ញាធរក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយផ្តល់ជំនួយហិរញ្ញវត្ថុ និងសម្ភារៈវេជ្ជសាស្ត្រជាបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ៕

Congo says number of confirmed Ebola cases rises to 282 | Reuters

Ebola recoveries bring signs of hope in DRC as suspected cases emerge  outside Africa | RNZ News

ប្រភព៖Reuters