កងទ័ពអុីស្រាអែលវាយលុកចូលជ្រៅក្នុងទឹកដីលីបង់ និងបានដណ្តើមគ្រប់គ្រងបន្ទាយប្រាសាទបុរាណ Beaufort

យោធាអុីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ថា កងទ័ពរបស់ខ្លួនបានវាយលុកនិងគ្រប់គ្រងតំបន់យុទ្ធសាស្ត្រ ដែលជាទីតាំងបន្ទាយប្រាសាទបុរាណ Beaufort ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ដែលនេះជាការវាយលុកចូលជ្រៅបំផុតមិនធ្លាប់មាននៅលើទឹកដីលីបង់ ក្នុងរយៈពេលជាងមួយភាគបួនសតវត្សរ៍ចុងក្រោយនេះ។

 
កងទ័ពអុីស្រាអែលវាយលុកចូលជ្រៅក្នុងទឹកដីលីបង់  និងបានដណ្តើមគ្រប់គ្រងបន្ទាយប្រាសាទបុរាណ Beaufort

ការដណ្តើមបានបន្ទាយប្រាសាទបុរាណអាយុកាល ៩០០ឆ្នាំ ដែលស្ថិតនៅជិតទីក្រុង Nabatiyeh នេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាយ៉ាងសាហាវអស់រយ:ពេលជាច្រើនថ្ងៃរវាងកងទ័ពអ៊ីស្រាអែល និងខ្មាន់កាំភ្លើងក្រុមហ៊េសបូឡា (Hezbollah)។ បន្ទាយប្រាសាទ Beaufort (ឬហៅជាភាសាអារ៉ាប់ថា Al-Shaqif) ត្រូវបានកសាងឡើងដោយពួកកងទ័ព Crusadersក្នុងសតវត្សរ៍ទី១២ ហើយវាជាចំណុចយុទ្ធសាស្ត្រមួយដែលអាចមើលឃើញតំបន់ភាគខាងត្បូងលីបង់ទាំងមូល និងភាគខាងជើងអ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបង្ហោះនៅលើបណ្តាញសង្គម X ថា ទង់ជាតិអ៊ីស្រាអែលត្រូវបានបង្ហូតឡើងនៅលើកំពូលបន្ទាយ Beaufort សាជាថ្មីម្តងទៀត បន្ទាប់ពីអ៊ីស្រាអែលធ្លាប់បានដកទ័ពចេញពីតំបន់នេះកាលពីឆ្នាំ២០០០។ លោកបានបន្ថែមថា អ៊ីស្រាអែលមានបំណងកាន់កាប់បន្ទាយនេះ ដើម្បីបន្តប្រតិបត្តិការកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហ៊េសបូឡា

Israeli army captures strategic castle in Lebanon

ប្រភព៖CNA