នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជំរុញឱ្យបេសកជនពិសេសសហរដ្ឋអាមេរិក បន្តដាក់សម្ពាធអុីរ៉ង់ លើកិច្ចព្រមពៀងកម្មវិធីនុយក្លេអ៊ែរ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (ប៊េនចាមីន ណេតាន់យ៉ាហ៊ូ) បានប្រាប់លោក Steve Witkoff (ស្ទាវ វីកអហ្វ) បេសកជនពិសេសអាមេរិក ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវការទូតលើកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ថា ទីក្រុងតេអេរ៉ង់ទំនងជាមិនគោរពកិច្ចព្រមព្រៀងណាមួយដែលអាចកើតមាននោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំជាមួយបេសកជនអាមេរិក លោក Netanyahu (ណេតាន់យ៉ាហ៊ូ) "បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់លោកថា ការសន្យារបស់អ៊ីរ៉ង់មិនអាចទុកចិត្តបាន"។
ប្រភពព័ត៌មានអ៊ីរ៉ង់ បានចេញផ្សាយថាប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោក Donald Trump បានកំណត់លក្ខខណ្ឌចំនួន ៣សម្រាប់ការបន្តកិច្ចចរចាឡើងវិញជាមួយអ៊ីរ៉ុង គឺ បញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ការកំណត់លើកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ និងការបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះប្រូកស៊ីក្នុងតំបន់ ដែលស្របតាមការទាមទារយូរអង្វែងរបស់អ៊ីស្រាអែល។
សូមជម្រាបថា អ៊ីរ៉ង់បាននិយាយជាយូរមកហើយថា ការទាមទារទាំង ៣នេះគឺជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនដែលមិនអាចទទួលយកបាន។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបន្តកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រសប្តាហ៍នេះនៅប្រទេសតួកគី។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ រឿងអាក្រក់ៗទំនងជានឹងកើតឡើង ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងកើនឡើងកម្តៅខ្លាំង ហើយការមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិក និងនាវាចម្បាំងគាំទ្រនៅមជ្ឈិមបូព៌ា បានពង្រីកសមត្ថភាពរបស់លោក ត្រាំ ក្នុងការចាត់វិធានការយោធា ប្រសិនបើលោកចង់បាន បន្ទាប់ពីបានគំរាមកំហែងម្តងហើយម្តងទៀតអំពីការបង្ក្រាបបង្ហូរឈាមរបស់អ៊ីរ៉ង់៕
ប្រភព៖ Reuters
ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070 សូមចុច join Telegram https://t.me/cngtvcambodia


















