រុស្ស៊ីបើកការស៊ើបអង្កេតលើស្ថាបនិកកម្មវិធី Telegram ពីបទពាក់ព័ន្ធនឹងអំពើភេរវកម្ម
មូស្គូ៖ អាជ្ញាធររុស្ស៊ីបានប្រកាសបើកការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Pavel Durov ដែលជាមហាសេដ្ឋី និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram ដោយចោទប្រកាន់ថាបានចូលរួមចំណែកក្នុងសកម្មភាពភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។
មូស្គូ៖ អាជ្ញាធររុស្ស៊ីបានប្រកាសបើកការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Pavel Durov ដែលជាមហាសេដ្ឋី និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram ដោយចោទប្រកាន់ថាបានចូលរួមចំណែកក្នុងសកម្មភាពភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦។
កាសែតរដ្ឋរុស្ស៊ី Rossiyskaya Gazeta បានរាយការណ៍ថា លោក Durov កំពុងត្រូវបានស៊ើបអង្កេតក្រោមមាត្រានៃក្រមព្រហ្មទណ្ឌរុស្ស៊ី ពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់សកម្មភាពភេរវកម្ម។ អាជ្ញាធរចោទថា Telegram បានក្លាយជាឧបករណ៍សម្រាប់ក្រុមជ្រុលនិយម និងការគំរាមកំហែងដល់សន្តិសុខសង្គម។
សូមជម្រាបថា វិមានក្រឹមឡាំងកំពុងព្យាយាមរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធឌីជីថល និងជំរុញឱ្យប្រជាជនរុស្ស៊ីងាកមកប្រើប្រាស់កម្មវិធី MAX ដែលជាកម្មវិធីរបស់រដ្ឋជំនួសវិញ ដើម្បីងាយស្រួលក្នុងការឃ្លាំមើល។
លោក Pavel Durov បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ចំណាត់ការរបស់រុស្ស៊ីគឺជាការប៉ុនប៉ងត្រួតពិនិត្យផ្នែកនយោបាយ និងរំលោភលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ លោកបញ្ជាក់ថា Telegram នឹងនៅតែបន្តឈរលើគោលការណ៍សេរីភាព។
បច្ចុប្បន្ន Telegram គឺជាប្រភពព័ត៌មានដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសក្នុងអំឡុងពេលសង្គ្រាម។ កន្លងមក លោក Durov ក៏ធ្លាប់មានបញ្ហាផ្លូវច្បាប់នៅប្រទេសបារាំងពាក់ព័ន្ធនឹងការគ្រប់គ្រងមាតិកានៅលើកម្មវិធីនេះផងដែរ៕




ប្រភព៖ CNA






































