អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការស្លាប់របស់កងរក្សាសន្តិភាពឥណ្ឌូណេស៊ីចំនួន ៣ នាក់នៅលីបង់
អង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាត់បង់ជីវិតរបស់កងរក្សាសន្តិភាពឥណ្ឌូនេស៊ីចំនួន ៣ នាក់ នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានស្លាប់ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា រួមទាំងការផ្ទុះរថយន្តផងដែរ។ នេះគឺជាការបាត់បង់ជីវិតចុងក្រោយបំផុតរបស់បុគ្គលិកអង្គការសហប្រជាជាតិ ចាប់តាំងពីអុីស្រាអែលបានពង្រីកការវាយលុកតាមជើងគោករបស់ខ្លួនចូលទៅក្នុងទឹកដីលីបង់។
វិបត្តិសន្តិសុខនៅលីបង់ និងការបាត់បង់កងទ័ពមួកខៀវ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការស្លាប់របស់កងរក្សាសន្តិភាពឥណ្ឌូណេស៊ីចំនួន ៣ នាក់ នៅភាគខាងត្បូងប្រទេសលីបង់ ដែលជាការបាត់បង់ជីវិតចុងក្រោយបង្អស់របស់បុគ្គលិក UN ចាប់តាំងពីអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការលុកលុយតាមជើងគោក។ មរណភាពនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នាពីរលើក រួមមានការផ្ទុះគ្រាប់ប្លោងនៅទីតាំងយោធា និងការផ្ទុះរថយន្តមួយគ្រឿងនៅក្បែរភូមិ Bani Hayyan។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារដោយចេតនាលើកងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។ ខណៈដែលជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែឡើងកម្ដៅ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់លិខិតតវ៉ាជាផ្លូវការ និងទាមទារឱ្យមានការធានាសុវត្ថិភាពដល់កងកម្លាំងមួកខៀវដែលកំពុងបំពេញបេសកកម្មនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន (Blue Line)៕


ប្រភព៖Al Jazeera English


















