លោក ត្រាំ បដិសេធចំពោះសំណើរបស់អុីរ៉ង់ទៅលើ សំណើសន្តិភាព ដោយចាត់ទុកថា "មិនអាចទទួលយកបាន"

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ មរយៈបណ្តាញសង្គម Truth Social ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបដិសេធជាផ្លូវការចំពោះការឆ្លើយតបរបស់ប្រទេសអុីរ៉ង់ ជុំវិញសំណើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយលោកបានរិះគន់យ៉ាងធ្ងន់ៗថា លក្ខខណ្ឌដែលទីក្រុងតេហេរ៉ង់ដាក់មកនោះគឺ "មិនអាចទទួលយកបានឡើយ"។

 
លោក ត្រាំ បដិសេធចំពោះសំណើរបស់អុីរ៉ង់ទៅលើ សំណើសន្តិភាព ដោយចាត់ទុកថា

បើតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ និងទីភ្នាក់ងារ Tasnim បានឱ្យដឹងថា អ៊ីរ៉ង់បានទាមទារលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីដោះដូរនឹងសន្តិភាព រួមមាន៖
• ការបញ្ចប់ការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិក។
• ការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ និងការអនុញ្ញាតឱ្យលក់ប្រេងឡើងវិញ។
• ការទាមទារសំណងខូចខាតសង្រ្គាម និងការធានាថានឹងមិនមានការវាយប្រហារទៀតឡើយ។
• ការរក្សាអធិបតេយ្យភាពពេញលេញលើច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនបន្ទន់ជំហរលើបញ្ហាសន្តិសុខជាតិ និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនឡើយ៕

ប្រភព៖Reuters