យន្តហោះដឹកអ្នកដំណើរតាមកប៉ាល់កម្សាន្តដែលផ្ទុកវីរុស Hantavirus បានចុះចតនៅប្រទេសហូឡង់ ខណៈមនុស្ស ១២ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក

ថ្មីនេះៗយន្តហោះដែលដឹកអ្នកដំណើរមកពីកប៉ាល់កម្សាន្ត MV Hondius ដែលជាកន្លែងមានការផ្ទុះឡើងនូវវីរុស Hantavirus បានចុះចតជាស្ថាពរនៅក្នុងប្រទេសហូឡង់ហើយ។ ភ្លាមៗបន្ទាប់ពីការមកដល់ អាជ្ញាធរសុខាភិបាលបានសម្រេចដាក់អ្នកដំណើរចំនួន ១២នាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ និងដាក់ឱ្យនៅដាច់ដោយឡែក (Quarantine) ក្នុងមន្ទីរពេទ្យយ៉ាងតឹងរ៉ឹង។

 
យន្តហោះដឹកអ្នកដំណើរតាមកប៉ាល់កម្សាន្តដែលផ្ទុកវីរុស Hantavirus បានចុះចតនៅប្រទេសហូឡង់ ខណៈមនុស្ស ១២ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក

វិធានការបន្ទាន់នេះត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស បន្ទាប់ពីមានរបាយការណ៍ថាមានមនុស្សស្លាប់ និងឆ្លងនៅលើកប៉ាល់កម្សាន្តខាងលើ ។ ក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការពិនិត្យសុខភាពយ៉ាងដិតដល់លើអ្នកដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានរកសញ្ញានៃការឆ្លង ទោះបីជាពួកគេខ្លះមិនទាន់ចេញរោគសញ្ញាច្បាស់លាស់ក៏ដោយ។
អាជ្ញាធរហូឡង់បានបញ្ជាក់ថា ការដាក់ឱ្យនៅដាច់ដោយឡែកនេះគឺជាជំហានចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាពសាធារណៈ និងដើម្បីផ្តល់ការព្យាបាលឱ្យបានទាន់ពេលវេលា ប្រសិនបើលទ្ធផលតេស្តបង្ហាញថាមានវិជ្ជមានវីរុស Hantavirus។ ខណៈពេលនេះ ស្ថានភាពរបស់អ្នកដំណើរដទៃទៀតដែលរួមដំណើរជាមួយ ក៏កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីសុខាភិបាលផងដែរ៕

ប្រភព៖Reuters