រដ្ឋបាលលោក ត្រាំ សន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១,៨ ប៊ីលានដុល្លារ ដល់អង្គការសហប្រជាជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសន្យាផ្តល់ថវិកាបន្ថែមចំនួន ១,៨ ប៊ីលានដុល្លារ (១.៨០០ លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ដល់អង្គការសហប្រជាជាតិ (UN)។

 
រដ្ឋបាលលោក ត្រាំ សន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១,៨ ប៊ីលានដុល្លារ ដល់អង្គការសហប្រជាជាតិ

ការសម្រេចចិត្តនេះត្រូវបានមើលឃើញថាជាការផ្លាស់ប្តូរជំហរដ៏សំខាន់មួយ ខណៈដែលកន្លងមក លោក ត្រាំ តែងតែបង្ហាញភាពរុញរាក្នុងការផ្តល់ថវិកាទ្រទ្រង់ស្ថាប័នអន្តរជាតិមួយនេះ។កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Mike Waltz បានបញ្ជាក់ថា ថវិកាថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់ ដូចជាគ្រោះមហន្តរាយធម្មជាតិ និងគ្រោះទុរភិក្ស។
មន្ត្រីជាន់ខ្ពស់នៃសេតវិមានបានបញ្ជាក់ថា ជំនួយនេះគឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិសកល ទោះបីជាមានការខ្វែងគំនិតគ្នាផ្នែកនយោបាយលើបញ្ហាផ្សេងទៀតក៏ដោយ។
ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិកំពុងប្រឈមនឹងកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ ដើម្បីដំណើរការកម្មវិធីសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការសន្យារបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាវាជាវិភាគទានដ៏សំខាន់បំផុតចំពេលដែលពិភពលោកកំពុងត្រូវការចាំបាច់។
ទោះបីជាថវិកា ១,៨ ប៊ីលីយែនដុល្លារ មើលទៅហាក់ដូចជាច្រើន ប៉ុន្តែអ្នកវិភាគ និងមន្ត្រី UN បានលើកឡើងថា ចំនួននេះនៅមានកម្រិតទាបខ្លាំង បើធៀបនឹងការប្តេជ្ញាចិត្តកាលពីមុន ដែលធ្លាប់មានរហូតដល់ ១៧ ប៊ីលីយែនដុល្លារ ក្នុងឆ្នាំ ២០២២៕

ប្រភព៖Aljazeera