[វីដេអូ] ក្រុមហ៊ុន Apple បានដាក់វីដេអូផ្សព្វផ្សាយពីក្តារចុចវេទមន្តនៅលើ iPad Pro

វីដេអូដែលបានផ្សព្វផ្សាយចុងក្រោយរបស់ Apple បានបង្ហាញរូបរាងក្តារចុចវេទមន្តបង្កើតថ្មី សម្រាប់ iPad Pro ទំហំ 11 អ៊ីញ និង 12.9 អ៊ីញ ដែលចាប់ផ្តើមដាក់លក់នៅសប្តាហ៍នេះហើយ នេះបើយោងតាមគេហទំព័រ gsmarena ដែលបានចុះផ្សាយកាលពីពេលកន្លងទៅ។

 
[វីដេអូ] ក្រុមហ៊ុន Apple បានដាក់វីដេអូផ្សព្វផ្សាយពីក្តារចុចវេទមន្តនៅលើ iPad Pro
[វីដេអូ] ក្រុមហ៊ុន Apple បានដាក់វីដេអូផ្សព្វផ្សាយពីក្តារចុចវេទមន្តនៅលើ iPad Pro

 

វីដេអូនេះបង្ហាញពីបក្សី Hummingbirdដែលគួរអោយកោតសរសើរអំពីការរចនាក្តារចុចវេទមន្ត និងអេក្រង់ iPad ព្រមជាមួយនឹងបទភ្លេងដ៏សប្បាយរីករាយរបស់បក្សីនេះផងដែរ។ 

 

សូមបញ្ជាក់ថា ក្តារចុចវេទមន្តរបស់Appleសម្រាប់ iPad Pro លក់ក្នុងតម្លៃចាប់ផ្តើមពី 299ដុល្លារ សម្រាប់ម៉ូឌែល 11អ៊ីញ និង 349ដុល្លារ សម្រាប់ទំហំ12.9អ៊ីញ ខណៈពេលដែលគ្រឿងបន្លាស់ថេបប្លេតនេះនឹងភ្ជាប់ជាមួយ iPad Pro ដែលផ្តល់ជូនផងដែរ។ បន្ថែមពីនេះវាអាចបត់បែនបានមុំរហូតដល់ ១៣០ ដឺក្រេ និងមានបន្ទះប៉ះនឹងក្តារចុចឧបករណ៍នេះដែលមានប្រវែង 1mm ផងដែរ។

ទោះជាយ៉ាងណា យើងមិនទាន់ដឹងនៅឡើយទេថាវានឹងមកដល់កម្ពុជានៅពេលណា ហើយនិងមានតម្លៃប៉ុន្មានដែរ?

 

ប្រភព៖ gsmarenaប្រែសម្រួល៖ ជា បញ្ញា