ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងធ្វើទំនើបកម្មយោធាកម្រិតខ្ពស់ ក្រោមអាណត្តិលោក Prabowo

ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានសម្រេចឈានដល់កិច្ចព្រមព្រៀងការពារជាតិដ៏ធំមួយដែលមានឈ្មោះថា "ភាពជាដៃគូកិច្ចសហប្រតិបត្តិការការពារជាតិកម្រិតខ្ពស់ ដែលត្រូវបានចុះហត្ថលេខានៅមន្ទីរបញ្ចកោណ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។ នេះគឺជាជំហានថ្មីមួយរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងការធ្វើទំនើបកម្មវិស័យយោធា និងពង្រឹងឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។

 
ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងធ្វើទំនើបកម្មយោធាកម្រិតខ្ពស់ ក្រោមអាណត្តិលោក Prabowo

កិច្ចព្រមព្រៀងថ្មីនេះ ផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ពឥណ្ឌូណេស៊ី តាមរយៈការទទួលបានបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ពីអាមេរិក។ ចាប់តាំងពីលោក Prabowo ឡើងកាន់តំណែង លោកបានជំរុញយ៉ាងខ្លាំងលើការទិញគ្រឿងយុទ្ធោបករណ៍ពីបរទេស រួមមាន៖ យន្តហោះចម្បាំង Rafale ពីបារាំង, យន្តហោះដឹកជញ្ជូន Super Hercules ពីអាមេរិក និងនាវាមុជទឹក Scorpene ជាដើម។
លើសពីនេះ តាមរយៈកិច្ចព្រមព្រៀង MDCP ឥណ្ឌូណេស៊ី និងអាមេរិក នឹងពង្រីកវិសាលភាពនៃសមយុទ្ធយោធារួមគ្នា "Super Garuda Shield" ឱ្យកាន់តែស៊ីជម្រៅ និងស្មុគស្មាញជាងមុន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការពិភាក្សាលើការអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក អាចហោះហើរឆ្លងកាត់ដែនអាកាសឥណ្ឌូណេស៊ី (Overflight arrangements) ដែលនេះជាចំណុចរសើបផ្នែកភូមិសាស្ត្រនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយល់ឃើញថា ឥណ្ឌូណេស៊ីនៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស "មិនចូលបក្សសម្ព័ន្ធ" ដោយរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចអាមេរិក និងចិន ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែផ្តោតលើការទិញអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការធ្វើសមយុទ្ធយោធារួមគ្នា និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

Indonesia and US Elevate Defense Ties to Major Partnership | INP |  Indonesian National Police

US, Indonesia announce major defense cooperation partnership | Pakistan TV  Digital

ប្រភព៖CNA